Member of

News & Events | IIC University Of Technology
បុគ្គលិក3រូបរបស់សាកលវិទ្យាល័យ IIC បានចូលរួមក្នុងកម្មវិធី International Staff Week ក្រោមប្រធានបទ “Already Changed, Still Changing: Higher Education and AI” នៅថ្ងៃទី 5-9 ខែតុលា ឆ្នាំ2026 នៅទីក្រុង Vilnius ប្រទេសលីទុយអានី ទ្វីបអឺរ៉ុប។
បុគ្គលិក3រូបរបស់សាកលវិទ្យាល័យអាយអាយស៊ីននៃបច្ចេកវិទ្យា បានចូលរួមក្នុងកម្មវិធី International Staff Week ក្រោមប្រធានបទ “Already Changed, Still Changing: Higher Education and AI” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី 5-9 ខែតុលា ឆ្នាំ2026 នៅទីក្រុង Vilnius ប្រទេសលីទុយអានី ទ្វីបអឺរ៉ុប។
កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងបុគ្គលិកមកពីស្ថាប័នឧត្តមសិក្សាអន្តរជាតិនានា ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ក្នុងវិស័យអប់រំឧត្តមសិក្សា ព្រមទាំងពិភាក្សាអំពីការផ្លាស់ប្តូរ បញ្ហាប្រឈម និងឱកាសថ្មីៗដែលបច្ចេកវិទ្យានេះនាំមកជូនស្ថាប័នអប់រំ។
លើសពីនេះ កម្មវិធីនេះក៏ជាវេទិកាសម្រាប់ការរៀនសូត្ររួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍការអប់រំឧត្តមសិក្សាឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។
ការចូលរួមរបស់បុគ្គលិកសាកលវិទ្យាល័យIIC ក្នុងកម្មវិធីនេះ បង្ហាញពីការយកចិត្តទុកដាក់របស់សាកលវិទ្យាល័យចំពោះការអភិវឌ្ឍសមត្ថភាពបុគ្គលិក ការលើកកម្ពស់ចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងភាពជាដៃគូជាមួយស្ថាប័នឧត្តមសិក្សាអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

***កម្មវិធីពិសេស
➊ បញ្ចុះតម្លៃ 25% ថ្នាក់បរិញ្ញាបត្រ/រង!
➋ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 3+4 តៃវ៉ាន់ (សិក្សា 3ឆ្នាំនៅវិទ្យាល័យ និងបន្តថ្នាក់បរិញ្ញាបត្រ 4ឆ្នាំនៅសាកលវិទ្យាល័យ)
➌ សិក្សា និងធ្វើការនៅតៃវ៉ាន់ កម្មវិធី 1+3 តៃវ៉ាន់ (ភាសាចិន 1ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ3ឆ្នាំ)
➍ ការផ្តល់ឥណទានអប់រំដល់និស្សិតពីគ្រឹះស្ថានដៃគូ
➎ ឱកាសការងារជាមួយក្រុមហ៊ុនអន្តរជាតិដៃគូ
——————————————————
* សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
• អាសយដ្ឋានៈ អគារលេខ 069 ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ 1) ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ( https://goo.gl/maps/or14QCNwWHb7LBpC7)
• Our Channel: https://t.me/iic1999
• តេលេក្រាមៈ @IIC_1999
• ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626
• អ៊ីមេលៈ info@iic.edu.kh
• វ៉ិបសាយៈ www.iic.edu.kh
• ហ្វេសប៊ុកៈ www.facebook.com/iic1999
• អាសយដ្ឋានអ៊ីឡឺននីងៈelearning.iic.edu.kh
Untitled Document