Member of

News & Events | IIC University Of Technology
អបអរសាទរ!
សាកលវិទ្យាល័យ​អាយអាយស៊ីនៃបច្ចេកវិទ្យា សូមអបអរសាទរ​យ៉ាងស្មោះស្ម័គ្រដល់និស្សិត កែវ ចាន់រតន
អបអរសាទរ!
សាកលវិទ្យាល័យ​អាយអាយស៊ីនៃបច្ចេកវិទ្យា សូមអបអរសាទរ​យ៉ាងស្មោះស្ម័គ្រដល់និស្សិត កែវ ចាន់រតន ដែលទទួលបាន វិញ្ញាបនបត្របញ្ជាក់ការចូលរួម (Certificate of Participation) ពីសាកលវិទ្យាល័យ  SIAS ប្រទេសចិន ក្នុងកម្មវិធី 2026 International Student Art & Design Exhibition ដែលជាផ្នែកមួយនៃ 2026 International Academic Conference on AI-Empowered Design Education។

  ក្នុងកម្មវិធីអន្តរជាតិនេះ ស្នាដៃរបស់និស្សិត កែវ ចាន់រតន ត្រូវបានជ្រើសរើសឱ្យដាក់តាំងបង្ហាញមានចំនួន2ស្នាដៃ គឺ៖
- Khmer Artist
- Khmer Culture, Civilization and Art in the Digital Age

 
ស្នាដៃទាំងនេះបានបង្ហាញពីភាពច្នៃប្រឌិត ការបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយសិល្បៈ និងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណខ្មែរទៅកាន់សហគមន៍អន្តរជាតិ។
  សមិទ្ធផលនេះគឺជាមោទនភាពមួយសម្រាប់និស្សិត IIC ហើយជាការបញ្ជាក់ពីសមត្ថភាពរបស់និស្សិតក្នុងការប្រកួតប្រជែង និងចូលរួមសកម្មភាពអន្តរជាតិនានា។
Untitled Document