.
English Web Pages
Mr. CHHUON Chan Than
ពាក្យគន្លឹះ
 

 

Phnom Penh International University

International Trade Center

International Trade Forum
IT City Magazine
Cam-eIFL
IIC Book Center
Ministry of Education, Youth and Sport
. .

កម្មវិធីសិក្សាពីចំងាយរបស់ អាយ អាយ ស៊ី

អាយ អាយ ស៊ី ត្រូវបានគេទទួលស្គាល់ថាជាវិទ្យាស្ថានមួយនាំមុខគេខាងនវានុវត្តន៍ក្នុងការផ្តល់កាលានុវត្តភាពអប់រំផ្នែក អាជីវកម្ម, បច្ចេកវិទ្យាទំនាក់ទំនង និងពត៌មាននៅក្នុងប្រទេសកម្ពុជា។ ដោយសារតែការខិតខំប្រឹងប្រែងនៅតែបន្តរបស់ វិទ្យាស្ថាន ដើម្បីអោយអ្នកសិក្សាទាំអស់ឈានទៅដល់គោលដៅ វិទ្យាស្ថានបានអនុវត្ត និងបញ្ចូលនូវ ជំនាញទាំងពីរ ខាងលើដើម្បីបង្កើតឡើងនូវកម្មវិធី សិក្សាពីចំងាយ (Distance Learning Program)។ ដើម្បីទទួលនូវអត្ថប្រយោជន៍នៃ វគ្គសិក្សាអាជីវកម្មនៅ IIC សិស្សានុសិស្សទាំងអស់មិនចាំបាច់មកសិក្សានៅ អាយ អាយ ស៊ី ទីក្រុងភ្នំពេញផ្ទាល់នោះទេ។ ពួកគេអាចចូលរួមសិក្សាតាមរយៈវគ្គសិក្សា Online មួយ ឬក៏ច្រើនជាងនេះនៅ អាយ អាយ ស៊ី ហើយសិក្សានៅពេលណា ដែលពួកគេទំនេរ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានសង្ឃឹមថាអ្នកចូលរួមនៅក្នុងវគ្គ សិក្សាតាមរយៈ Online សុទ្ធតែជាជនជាតិខ្មែរ ដែលរស់នៅ និងធ្វើការ នៅក្នុងទីក្រុង និងបណ្តាខេត្ត ហើយវគ្គសិក្សាទាំងនេះ ថែមទាំងបើកទូលាយទៅដល់បណ្តា ពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅបរទេស។ ការសិក្សាតាមរយៈ eLearning គឺមិនចាំបាច់ប្រកាន់ទីកន្លែងសិក្សាពិតប្រាកដ ដូចមុនទៀតទេ។

កម្មវិធីសិក្សាពីចំងាយនៅ IIC បានបងើ្កតឡើងដោយសហការជាមួយអង្គការពីរគឺ មូលនិធិអាស៊ី (Asia Foundation) និង Sustainable Development e-learning Network (SDLEARN)។ គំរោងនេះមានដំណើរការទៅបានដោយសារការឧបត្ថម្ភ របស់មូលនិធិអាស៊ី និងភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងលេខ 442-A-00-96-00509-00។ អត្ថន័យនៅក្នុងកិច្ចព្រមព្រៀងនេះបានបញ្ជាក់ពីភាគីនៃកិច្ចព្រមព្រៀងតែមិនបានឆ្លុះបញ្ជាំង ពីទស្សនៈរបស់ មូលនិធិអាស៊ី និងភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិឡើយ។

មូលនិធិអាស៊ីបានទទួលខុសត្រូវដើម្បីផ្តួចផ្តើមកម្មវិធីនេះឡើង និងគាំទ្រនូវការប្រើប្រាស់របស់ 22 មជ្ឈមណ្ឌលពត៌មាន សហគមន៍ (22 Community Information Centers) ដែលជាទីកន្លែងអាចអោយសិស្សសិក្សាពីគ្រប់ខេត្តក្រុង ទូទាំងប្រទេស កម្ពុជា។ មជ្ឈមណ្ឌលទាំងនេះត្រូវបានបង្កើតឡើងដើម្បី អោយមានការស្វែងយល់ពីពត៌មាន និងការទំនាក់ទំនងពាស ពេញប្រទេស។ មូលនិធិអាស៊ី ថែមទាំផ្តល់នូវធនធាន ហិរញ្ញវត្ថុ ដែលជាតំរូវការដើម្បីបង្កើតកម្មវិធី នេះឡើង។ដើម្បី ស្វែងយល់ពត៌មានបន្ថែមពីមូលនិធិអាស៊ីអាចរកបាននៅឯគេហទំព័រ http://www.asiafoundation.org។ ការពិពណ៌នាអំពីគំរោងការណ៍របស់ CIC អាចរកបាននៅឯគេហទំព័រ http://www.cambodiacic.org/about_this_project.htm (In Khmer), http://www.asiafoundation.org/locations/ cambodia_cic.html (In English)

     
 
SDLEARN គឺជាបណ្តាញជំនាញក្នុងការរៀបរៀង ការអភិវឌ្ឍន៍ និងការអនុវត្តន៍អោយបានជោគជ័យនូវកម្មវិធី Elearning។ បណ្តាញនេះអនុញ្ញាតអោយមានសមាជិកជាច្រើនគឺ អ្នកឧបត្ថម្ភ ភ្នាក់ងារអភិវឌ្ឍន៍ អង្គការស្រាវជ្រាវ និងស្ថាប័នអប់រំអោយ ចូលវួមចែករំលែកនូវធនធាន និងបុគ្គលិកជំនាញ ដើម្បីសំរេចបាននូវគោលដៅ ផ្ទាល់ និងទាំង សងខាងនៅក្នុងការជំរុញ ការអភិវឌ្ឍន៍ដែលមាននិរន្តភាព។ ការផ្តោតសំខាន់របស់ SDLEARN គឺជាកម្មវិធីសិក្សា តាមរយៈ eLearning។ ពត៌មានបនែ្ថអំពី SDLEARN សូមមើលគេហទំព័រ http://www.sdlearn.net
     
  សំរាប់ពត៌មានដែលទាក់ទងទៅនឹងតំរូវការផ្នែកបចេ្ចកទេសសូមមើ់លតាមរយៈ linkខាងក្រោមៈ
    តំរូវការផ្នែកបចេ្ចកទេសសំរាប់និស្សិតដែលរៀនពីចំងាយ
     
  ដើម្បីអានការពិពណ៌នាអំពីមុខវិជ្ជាបង្រៀនពីចម្ងាយ,សូមចុចលើឈ្មោះមុខវិជ្ជាខាងក្រោមៈ
    មូលដ្ឋានគ្រឹះនៃមីក្រូសេដ្ឋកិច្ចវិទ្យា (ECON 1011)
    មូលដ្ឋានគ្រឹះនៃម៉ាឃីធីង (MKTG 1011)
    គោលការណ៍គ្រឹះនៃគណនេយ្យ (ACCT 1011)
    មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង (MGMT 1011)
    បរិយាកាសអាជីវកម្ម (BUSI 1011)

 
វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា, ប្រអប់សំបុត្រេលេខ ២៥៣៥, អាគារលេខ ៤៤១, មហាវិថីព្រះមនីវង្ស, វាជធានីភ្នំពេញ, កម្ពុជា.
ទូរស័ព្ទលេខ៖ (៨៥៥ ២៣) ២១៦ ៣៣១, ទូរសារលេខ៖ (៨៥៥ ២៣) ២១៦ ៣៣២, អ៊ីម៉ែល៖ info@iic.edu.kh
បើមានចំងល់, សូមផើ្ញអ៊ីម៉ែលមកកាន់ webmaster@iic.edu.kh
.