.
English Web Pages
Mr. CHHUON Chan Than
ពាក្យគន្លឹះ
 

 

Phnom Penh International University

International Trade Center

International Trade Forum
IT City Magazine
Cam-eIFL
IIC Book Center
Ministry of Education, Youth and Sport
. .

វគ្គសិក្សារយៈពេលខ្លីដើម្បីពង្រឹងសមត្ថភាពរបស់អ្នកដឹកនាំអាជីវកម្មធុនតូច និងមធ្យម
   
  វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា (IIC) មានបើកវគ្គសិក្សារយៈពេលខ្លីសំរាប់ថ្នាក់ដឹកនាំក្រុមហ៊ុន, អាជីវកម្ម និងសហគ្រាស ធុនតូច និងមធ្យម ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង និងដឹកនាំក្នុងស្ថានភាពសេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង!

វគ្គសិក្សានេះធ្វើឡើងជាភាសាខ្មែរ និងបង្ហាត់ដោយសាស្រ្តាចារ្យស្ទាត់ជំនាញដែលមានវិញ្ញាបនប័ត្របញ្ជាក់សម្ថភាព បង្ហាត់បង្រៀនពីស្ថាប័ន អាជីវកម្មឈានមុខ (Business Edge)។

កម្មវិធីសិក្សា, រាល់ឯកសារសំរាប់បង្ហាត់ និងឯកសារសំរាប់សិក្សាត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង IIC, កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទនេ្លមេគង្គ (MPDF) និងសា្ថប័នអាជីវកម្មឈានមុខ (Business Edge)។ អ្នកសិក្សានឹង ទទួលបានឯកសារសិក្សាដែលមានស្តង់ដាអន្តរជាតិ។

អាយ អាយ ស៊ី ផ្តល់នូវការបណ្តុះបណ្តាលរយៈពេលខ្លីនូវមុខវិជ្ជាសំខាន់ៗចាំបាច់ដូចខាងក្រោម សំរាប់អ្នកដឹកនាំ អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម៖

   
   
១. វិធីគ្រប់គ្រងចំណាយ
២. វិធីបង្កើត និងគ្រប់គ្រងគំរោងថវិកា
៣. វិធីថែរក្សាអតិថិជន
៤. វិធីជំរុញទឹកចិត្តមនុស្ស
៥. វិធីគ្រប់គ្រងពេលវេលា
៦.​ ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព
៧. ការបា្រស្រ័យទាក់ទងក្នុងក្រុម
៨. ការផ្ទេរអំណាចប្រកបដោយប្រសិទ្ធិភាព
៩. វិធីគ្រប់គ្រងការផ្លាស់ប្តូរ
MPDF's Certificate
   
  វគ្គសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនអ្នក
  ១ អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម
  ២ អភិវឌ្ឍន៍វប្បធម៌យកចិត្តទុកដាក់អតិថិជននៅក្នុងស្ថាប័នមួយ
  ៣ ក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ពូកែមួយរូប
  ៤ ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ
  ៥.​ អភិវឌ្ឍន៍ជាអ្នកដឹកនាំក្នុងអាជីកម្ម
  ៦.​ អភិវឌ្ឍន៍ការគ្រប់គ្រងអាជីកម្ម
  ៧. អភិវឌ្ឍន៍វប្បធម៌យកចិត្តទុកដាក់អថិតិជន
  ៨.​ ក្លាយខ្លួនជាអ្នកដឹកនាំដ៏ពូកែមួយរូប
  ៩. ជំនាញគ្រប់គ្រងទីផ្សារពិសេស
  ១០. ជំនាញគ្រប់គ្រងប្រតិបត្តិការអាជីកម្ម
  ១១. ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ
   
១ វិធីគ្រប់គ្រងចំណាយ
  អង្គភាពរបស់លោកអ្នកមិនត្រូវការចំណាយនូវតម្លៃខ្ពស់ដើម្បីឈានទៅរកភាពជោកជ័យ។ ជាការពិត វិធីគ្រប់គ្រងចំណាយ គឺជាកត្តាដ៏សំខាន់មួយដែលជួយលោកអ្នកឈានទៅភាពជោកជ័យដ៏ធំ។ ដោយឆ្លងកាត់វគ្គសិក្សានេះ លោកអ្នកនឹងស្វែងយល់ពីប្រភេទខុសៗគ្នានៃចំណាយ​ និងសិក្សានូវរបៀបគ្រប់គ្រងចំណាយទាំងនោះប្រកបដោយប្រសិទ្ធិភាព។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ស្គាល់នូវប្រភេទខុសគ្នានៃចំណាយ
- ស្វែងយល់ពីវិធីសាស្រ្តសម្រាប់ធ្វើឱ្យស្តង់ដាចំណាយកាន់តែប្រសើរ
- វិភាគនូវមូលហេតុសម្រាប់ថ្លៃដើមខុសពីការគ្រោងទុក
   
២​ វិធីបង្កើត និងការគ្រប់គ្រងគំរោងថវិកា
  តើអ្នកធ្លាប់ឭពីអ្នកគ្រប់គ្រងដែលអាជីវកម្មរបស់គេបែកបាកគ្នាភ្លាមៗ? ស្ថានភាពនេះនឹងមិនត្រូវជួបប្រទះទេ ប្រសិនបើអ្នកគ្រប់គ្រងចេះពីរបៀបបង្កើត និងគ្រប់គ្រងថវិកា។ នេះគឺគន្លឹះក្នុងការដាក់ឱ្យដំណើរនូវរាល់អង្គភាពទាំងអស់។ដោយឆ្លងកាត់ជាមួយវគ្គសិក្សានេះលោកអ្នកនឹងយល់ពីរបៀបបង្កើ តថវិកាសម្រាប់អង្គភាព និងគ្រប់គ្រងថវិកាសម្រាប់និយោជិករបស់លោកអ្នក
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ស្វែងយល់ថាហេតុអ្វីបានជាថវិកាមានសារះសំខាន់
- រៀបចំថវិកាសម្រាប់អាជីវកម្ម
- ប្រើបា្រស់ថវិកា ដើម្បីគ្រប់គ្រងចំណាយ
   
៣​ ​វិធីថែរក្សាអតិថិជន
  ​វិធីថែរក្សាអតិថិជនគឺជាកិច្ចការរបស់អង្គភាពនិមួយៗ។ វគ្គនេះគឺជាជំនាញដ៏មានប្រសិទ្ធិភាពក្នុងការជួយលោកអ្នកអោមា ននិងថែរក្សាសិទ្ធិអោយមានតុល្យភាពគោលដៅនៃការបំពេញចិត្តអតិ ថិជន និងរកបា្រក់ចំនូល។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ពន្យល់នូវសារះសំខាន់ និងតំរូវការសម្រាប់ថែរក្សាអតិថិជន
- ​ស្គាល់ពីអតិថិជនរបស់លោកអ្នក
- អនុវត្តន៍នូវវិធានការដើម្បីបំរើអតិថិជនអោយបានប្រសើរជាងមុន
   
៤ វិធីជំរុញលើកទឹកចិត្តមនុស្ស
  ការជំរុញលើកទឹកចិត្ត គឺជាកត្តាដ៏សំខាន់មួយក្នុងភាពជោកជ័យ និងប្រកបដោយប្រសិទ្ធិភាពរបស់ក្រុមហ៊ុន។ តើជំរុញលើកទឹកចិត្តនិយោជិកដោយរបៀបណា? តើមានការជំរុញលើកទឹកចិត្តនិយោជិកប្រសើរជាងចំណាយបា្រក់ខែដ៏សមរម្យដល់និយោជិកឫ? វគ្គសិក្សានេះនឹងជួយលោកអ្នកអោយស្វែងយល់ពីគោលការណ៍មូលដ្ឋានសម្រាប់វិធីជំរុញលើកទឹកចិត្តនិយោជិក។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ស្វែងយល់ពីគោលដៅការងាររបស់និយោជិក
- ស្វែងយល់ពីតម្រូវការដើម្បីជំរុញលើកទឹកចិត្តនិយោជិក
- បង្កើតនូវយុទ្ធសាស្រ្តគ្រប់គ្រងផ្ទាល់ខ្លួននៅការរិយាល័យ
   
៥ វិធីគ្រប់គ្រងពេលវេលា
  ពេលវេលា គឺជាធនធានដ៏មានតម្លៃ។​ តើលោកអ្នកធ្លាប់បា្រថ្នាចង់ឱ្យមានពេលវេលាច្រើនជាងនេះទៀតទេ? ប្រសិនលោកអ្នកអាចគ្រប់គ្រងពេលវេលាបាន លោកអ្នកនឹងទទួលបាននូវពេលវេលាច្រើនជាងលោកអ្នកកំពុងមាន។ អ្វីដែលលោកអ្នកត្រូវការ គឺវិធីថែរក្សាពេលវេលាដើម្បីគ្រប់គ្រង។​ សូមលោកអ្នកមកសិក្សា និងក្រេបនូវវិធីសាស្រ្តដ៏សំខាន់ពីវគ្គសិក្សានេះ ពីព្រោះពេលវាគឺជាមាសបា្រក់។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- អភិវឌ្ឍន៍យុទ្ធសាស្រ្តនានាដើម្បីកាត់បន្ថយកម្រិតពេលវេលានៅឯកន្លែងធ្វើការ
- ប្រើបា្រស់នូវជំហ៊ាននៃវិធីគ្រប់គ្រងពេលវេលាដើម្បីធ្វើឱ្យគម្រោងការងារប្រកមដោយប្រសិទ្ធិភាព
- បង្កើតការគ្រប់គ្រងផ្ទាល់នៅឯការិយាល័យ
   
៦ ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព
  ការគ្រប់គ្រងខ្លួនឯងកាន់តែក្លាយជាជំនាញមួយដ៏សំខាន់សម្រាប់អ្នកគ្រប់គ្រងដែលត្រូវការក្រេបចំណេះវិជ្ជា និងជំនាញសម្រាប់ការងាររបស់ពួកគេហើយ​​ អនុវត្តន៏ និងប្រើបា្រស់ជំនាញទាំងនោះអោយបានល្អនៅក្នុងកន្លែងធ្វើការរបស់ពួកគេ។ វគ្គសិក្សានេះនិងជួយលោកអ្នកគ្រប់គ្រងខ្លួនឯង។ លោកអ្នកនឹងពិចារណាទៅលើភាពខ្លាំង និងភាពខ្សោយរបស់លោកអ្នក ក៏ដូចអ្នកគ្រប់គ្រងខ្លួនឯង ហើយសិក្សាពីរបៀបដែលអាចធ្វើឱ្យកាន់តែមានប្រសិទ្ធិភាព។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- វាយតំលៃពីរបៀបគ្រប់គ្រងខ្លួនអោយបានល្អ
- អោយស្គាល់នូវជំនាញដែលត្រូវការដើម្បីអភិវឌ្ឍន៏នូវប្រសិទ្ធិភាពរបស់លោកអ្នក
- គ្រប់គ្រងការសិក្សា និងការផ្លាស់ប្តូរផ្&#
   
៧. ការបា្រស្រ័យទាក់ទងក្នុងក្រុម
  ប្រសិទ្ធិភាពក្នុងការបា្រស្រ័យទាក់ទងនៅកន្លែងធ្វើការងារជំរុញឱ្យលោកអ្នកមានឥទ្ធិពលលើអ្នកដទៃទៀតដើម្បីឈានទៅរកល ទ្ធផលគួរអោយចាប់អារម្មណ៏អង្គភាពរបស់លោកអ្នកវគ្គសិក្សានេះ នឹងផ្តល់ជូនលោកអ្នកនូវជំនាញក្នុងការបា្រស្រ័យទាក់ទងគ្នាទៅវិញទៅមកដែលប្រកបដោយប្រសិទ្ធិភាពសម្រាប់ស្ថានភាព និងលំបាកដែលមនុស្សជាច្រើនជាន់ពាក់ពិន។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ស្គាល់នូវបំណែកនៃដំណើរបា្រស្រ័យទាក់ទងគ្នា និងកត្តាជាច្រើនដែលមានឥទ្ធិពលទៅលើដំណើរបា្រស្រ័យទាក់ទងគេ
- ស្គាល់នូវទំរង់នៃការបា្រស្រ័យទាក់ទងគ្នា
- ធ្វើគំរោងរៀបចំ និងផ្លែងសន្ទរថា ឫក៏បទបង្ហាញប្រកបដោយប្រសិទ្ធិភាពតាមរយះការប្រើភាព និងភាសាកាយវិការ
   
៨ ការផ្ទេរអំណាចប្រកបដោយប្រសិទ្ធិភាព
  ការផ្ទេរអំណាច គឺជាជំនាញគ្រប់គ្រងដ៏សំខាន់មួយ។​ វាជួយលោកអ្នករៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុមរបស់អ្នក។ តើអភិវឌ្ឍន៍ និងធ្វើអោយជំនាញនេះល្អឥខ្ចោះ ក៏ដូចជាគ្រប់គ្រងក្រុមរបស់លោកអ្នកប្រកបដោយប្រសិទ្ធិភាពដោយរបៀបណា? លោកអ្នកនឹងទទួលបាននូវជំនាញ និងវិធីសាស្រ្តដ៏សំខាន់ពីវគ្គសិក្សានេះ។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- ស្គាល់ពីភាពខុសគ្នារវាង "ការផ្ទេរអំណាច" និង "ការអនុវត្តន៏"
- ធ្វើតុល្យភាពរវាងការទទួលខុសត្រូវការងារ និងការកាន់អំណាច
- អនុវត្តន៏ការគ្រប់គ្រងដោយប្រសិទ្ធិភាពតាមរយះការផ្ទេរអំណាច
   
៩ វិធីគ្រប់គ្រងការផ្លាស់ប្តូរ
  គ្មានអ្វីនៅស្ថិតស្ថេរទេ គឺមានតែការផ្លាស់ប្តូរ។​ តើអ្នកធ្វើឱ្យវិនោជិករបស់អ្នកអនុវត្ត និងចូលរួមក្នុងការផ្លាស់ប្តូរដោយវិធីណា? វគ្គសិក្សានេះមិនត្រឹមតែពន្យល់នូវវិធីសាស្រ្តដើម្បីយកឈ្នះរាល់បញ្ហាដោះស្រាយនូវឧបសគ្គនៅពេលដែលការផ្លាស់ប្តូរកើត ទ្បើង ថែមទាំងជួយលោកអ្នកអនុវត្តន៏នូវវិធីសាស្រ្តដឹកនាំនូវនិយោជិករបស់អ្នកដើម្បីសម្រួលទៅតាមការផ្លាស់ប្តូរ។
បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ លោកអ្នកអាចៈ
- កំនត់នូវតួនាទីរបស់អ្នកគ្រប់គ្រងក្នុងការបង្កើតគំរោង និងអនុវត្តការផ្លាស់ប្តូរ
- បញ្ហានូវការលំបាកក្នុងការអនុវត្តន៏ការផ្លាស់ប្តូរ
- អនុវត្តនូវដំណាក់ការក្នុងម៉ូដែលនៃការគ្រប់គ្រងផ្លាស់ប្តូរក្នុងអង្គភាព
   
អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម
  អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម មាតិកានៃវគ្គបណ្តុះបណ្តាលរួមមានៈ
  • វិធីជំរុញលើកទឹកចិត្តមនុស្ស
  • វិធីគ្រប់គ្រងការផ្លាស់ប្តូរ
  • ការបា្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព
  • ការផ្ទេរអំណាចប្រកបដោយប្រសិទ្ធិភាព
  • អត្ថប្រយោជន៍
    នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចៈ
    - បង្កើតតម្រូវការសម្រាប់ ការគ្រប់គ្រង និងភាពដឹកនាំក្នុងស្ថាប័នរបស់ខ្លួន
    - បង្កើតនូវរចនាសម្ព័ន្ធ និងវប្បធម៌ត្រឹមត្រូវសម្រាប់ការគ្រប់គ្រងដែលយកលទ្ធផលជាមូលដ្ឋាន
    - យល់ពីវិធីលើកទឹកចិត្តបុគ្គលិក ដើម្បីបង្កើនផលិតភាព ឫទទួលបានផ្លែផ្កាកាន់តែប្រសើរ
    - កំណត់នូវនីតិវិធី និងវិធីសាស្រ្តដែលចាំបាច់សម្រាប់ការផ្តួចផ្តើម និងគ្រប់គ្រងការផ្លាស់ប្តូរដោយជោកជ័យ
       
    អភិវឌ្ឍន៍វប្បធម៌យកចិត្តទុកដាក់អតិថិជននៅក្នុងស្ថាប័នមួយ
      មាតិកានៃវគ្គបណ្តុះបណ្តាលរួមមានៈ
  • វិធីថែរក្សាអតិថិជន
  • ការបា្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព
  • វិធីជំរុញលើកទឹកចិត្តមនុស្ស
  • អត្ថប្រយោជន៍
    នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចៈ
    - ពន្យល់ពីសារះសំខាន់ និងតម្រូវនៃការបង្កើតវប្បធម៌យកចិត្តទុកដាក់លើអតិថិជន
    - សិក្សាពីវិធីសាស្រ្តលើកទឹកចិត្តបុគ្គលិក ដើម្បីផ្តល់សេវ៉ាកម្មល្អដល់អតិថិជនកាន់តែប្រសើរ
    - អនុវត្តវិធីសាស្រ្តមានប្រសិទ្ធិភាព ដើម្បីបំរើសេវ៉ាកម្មដល់អតិថិជនឱ្យបានល្អបំផុត
       
    ក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ពូកែមួយរូប
      មាតិកានៃវគ្គបណ្តុះបណ្តាលរួមមានៈ
  • វិធីគ្រប់គ្រងពេលវេលា
  • ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព
  • ការបា្រស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព
  • អត្ថប្រយោជន៍
    នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចៈ
    - ធ្វើការកំណត់នូវជំនាញដែលត្រូវការ ដើម្បីពង្រឹងប្រសិទ្ធិភាពផ្នែកគ្រប់គ្រងរបស់លោកអ្នក
    - កំណត់នូវវិធីគ្រប់គ្រងដោយយកលទ្ធផលជាមូលដ្ឋានជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព
    - រៀបចំបង្កើត និងអនុវត្តផែនការ ដើម្បីបង្កើនលទ្ធផលកាន់តែប្រសើរទ្បើង
       
    ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ
      មាតិកានៃវគ្គបណ្តុះបណ្តាលរួមមានៈ
  • វិធីគ្រប់គ្រងចំណាយ
  • វិធីបង្កើត និងគ្រប់គ្រងថវិកា
  • អត្ថប្រយោជន៍
    នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងអាចៈ
    - កំណត់ពីអត្ថប្រយោជន៍ និងតម្រូវការរបស់ថវិកា និងការចំណាយ
    - ស្វែងយល់ពីវិធីសាស្រ្តសំរាប់ការបង្កើតថវិកា និងការចំណាយស្តង់ដារ
    - ប្រើបា្រស់ការគ្រប់គ្រងថវិកា និងការចំណាយ ដើម្បីទទួលបានបា្រក់ចំណេញអតិបរមា
       
      វគ្គសិក្សានេះត្រូវបានរៀបចំឡើងជាពិសេសសំរាប់អ្នកគ្រប់គ្រង ឬ ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលត្រូវការពង្រឹងបន្ថែមនូវសម្ថភាពដឹកនាំ និងគ្រប់គ្រង នៅក្នុងបរិយាកាសសេដ្ឋកិច្ចប្រកបដោយការប្រកួតប្រជែង ប៉ុនែ្តគ្មានពេលវេលា និងឱកាសដើម្បីបំប៉នជំនាញបន្ថែម។
       
    វគ្គសិក្សាសំរាប់មុខវិជ្ជានីមួយៗ
      មានរយៈពេល៨ម៉ោងក្នុង១ថ្ងៃ (ថ្ងៃសៅរ៍ និងអាទិត្យ)
         
    ថ្លៃសិក្សាក្នុងមនុស្សម្នាក់សំរាប់មួយមុខវិជ្ជា៖ ២០ដុល្លា
         
       
    ទទួលចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ!
       

     
    វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា, ប្រអប់សំបុត្រេលេខ ២៥៣៥, អាគារលេខ ៤៤១, មហាវិថីព្រះមនីវង្ស, វាជធានីភ្នំពេញ, កម្ពុជា.
    ទូរស័ព្ទលេខ៖ (៨៥៥ ២៣) ២១៦ ៣៣១, ទូរសារលេខ៖ (៨៥៥ ២៣) ២១៦ ៣៣២, អ៊ីម៉ែល៖ info@iic.edu.kh
    បើមានចំងល់, សូមផើ្ញអ៊ីម៉ែលមកកាន់ webmaster@iic.edu.kh
    .