| . |
|
|
|
|
| . |
. |
 |
ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ដ្រប្រព័ន្ធពត៌មាន (Master of Science (Information Systems)
ថ្នាក់អនុបណ្ឌិតវិទ្យាសាស្ដ្រ (Msc) នៅ IIC គឺផ្អែកទៅលើតំរូវការសំរាប់កម្ពុជាដើម្បីឈានជំហ៊ានយ៉ាងលឿនចូល ក្នុងយុគសម័យបច្ចេកវិទ្យាពត៌មាន។ ជាពិសេសថ្នាក់អនុបណ្ឌិតនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជូនដល់និស្សិតនូវពុទ្ធិ ដ៏សកម្មមួយនៃវិទ្យាសាស្ដ្រកុំព្យូទរ័ និងបច្ចេកវិទ្យាពត៌មាន ដោយរួមបញ្ចូលការគ្រប់គ្រង ប្រព័ន្ធទិន្នន័យកំរិតខ្ពស់ ជំនាញក្នុងវិស្វកម្មនៃបណ្ដាញ Network និងជំនាញសរសេរកម្មវិធី (Programming) ឈានមុខ។ គ្រប់ទិដ្ឋភាពទាំងអស់ នៃការអនុវត្ដន៍អាជីវកម្មទំនើបៗគឺទាក់ទិន និងការជ្រើសរើសប្រព័ន្ធពត៌មាន និងបច្ចេកវិទ្យាកុំព្យូទរ័។ នេះគឺជាផ្នែកមួយ នៃការផ្លាស់ប្ដូរយ៉ាងលឿន និងការអភិវឌ្ឍន៍ជាប្រចាំ។ ថ្នាក់ អនុបណ្ឌិតនៅ IIC ត្រូវបានរចនាឡើងដើម្បីឲ្យនិស្សិតដែល បព្ចាប់ការសិក្សាបានជោគជ័យ អាចមានពុទ្ធិជំនាញ និងកោសលវិច្ច័យដើម្បីយល់ដឹង និងសំរបសំរួលទៅនឹង ការផ្លាស់ ប្ដូរនៃបច្ចេកវិទ្យាថ្មីឈានមុខ។ ដើម្បីផ្ដល់ សេវាកម្មដល់ឧស្សហកម្ម និងពាណិជ្ជកម្មកម្ពុជាអ្នកជំនាញក្នុងវិទ្យាសាស្ដ្រ អនុវត្ដន៍ គឺជាតំរូវការចាំបាច់ ហើយវិទ្យាសាស្ដ្រដែលទាក់ទងនឹងបច្ចេកវិទ្យាពត៌មាន IT ក៏សំខាន់ណាស់ដែរសំរាប់ការ អភិវឌ្ឍន៍ជាតិ។ ដូចគ្នាទៅនឹងទស្សនៈវិស័យអាជីពរបស់បុគ្គលម្នាក់ៗអាជីពដែលមានការបណ្ដុះបណ្ដាលឈានមុខ និងពុទ្ធិអនុវត្ដន៍ក្នុង បច្ចេកវិទ្យាពត៌មាននឹង ត្រូវបានគេដាក់ទៅក្នុងទំរង់នៃការរីកចំរើនដែលកំពុងតែរីកលូតលាស់របស់ កម្ពុជាដើម្បី ចូលរួមចំណែកក្នុងការកសាងប្រព័ន្ធពត៌មានដែលអាចទុកចិត្ដបាន ទំនើបថ្មី ហើយមានលក្ខណៈ ជឿនលឿន អាចឆ្លើយតបទៅនឹងតំរូវការអភិវឌ្ឍន៍។
គ្រោងមុខវិជ្ជា (Course Outline)
និស្សិតនឹងសិក្សាមុខវិជ្ជាចំនួន ១២ ក្នុងរយៈពេល១ឆ្នាំសំរាប់ការសិក្សាពេញម៉ោង ឫ ២ឆ្នាំសំរាប់ ការសិក្សាមិនពេល ម៉ោងដែលមានតំលៃស្មើ។ ចូលសិក្សាក្នុងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ដ្រក្នុងប្រព័ន្ធពត៌មាន និស្សិតត្រូវមានមូលដ្ឋានគ្រឹះ ជាមុនក្នុងថ្នាក់បរិព្ញាប័ត្រផ្នែក IT ឫ ផ្នែកដែលទាក់ទងដូចជា គណិតវិទ្យាអេឡិច ត្រូនិច វិស្វកម្ម ឫ ស្ថាបត្យយកម្ម។
 |
វិធីសាស្ដ្រសំរាប់ការអភិវឌ្ឍន៍ ប្រព័ន្ធពត៌មាន (Methods for developing Information Systems)
វិធីសាស្ដ្រនៃការរៀបគំរោងផែនការប្រព័ន្ធ ការអភិវឌ្ឍន៍ និងការអនុវត្ដន៍ថ្មីៗត្រូវបានប្រើប្រាស់ក្នុង ប្រទេសកម្ពុជា។ លទ្ធភាពថ្មីក្នុងការគ្រប់គ្រង និងការវិវត្ដនៃប្រព័ន្ធ វិធីសាស្ដ្រឧបករណ៍ និងបច្ចេកទេស។ ការប្រើប្រាស់សារឡើងវិញ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធសំរាប់ភាពចុះសំរុង។ ការគ្រប់គ្រងគំរោង និងការធានាឲ្យ បាននូវគុណភាព។ ការវិភាគដែល សំដៅរកកម្មវត្ថុការរៀបចំបង្កើត និងវិធីសាស្ដ្រសំរាប់ភាពជាក់លាក់ដែល ទាក់ទងទៅ និងទំនាក់ទំនងអាជីវកម្មកម្ពុជា។ |
| |
|
|
 |
វិភាគ ទិន្នន័យស្ថិតិ (Statistical Data Analysis)
មុខវិជ្ជានេះផ្ដល់ជូននិស្សិតនូវមូលដ្ឋានចMaបាច់សំរាប់ការសិក្សា IT ដោយជោគជ័យ។ វារួមបញ្ចូល នូវការវិភាគ ទិន្នន័យស្ថិតិការរៀបចំបង្កើត និងការផ្លាស់ប្ដូរទិដ្ឋភាពទូទៅនៃវិធីសាស្ដ្រស្ទៀបស្ទង់ និងការវាស់ វែង ANOVA ការធ្វើតារាងផ្សេងៗ (Cross-tabulation) ការដើរថយក្រោយច្រើនបែបច្រើនយ៉ាង (multiple regression) ការវិភាគរកឫស គុល (discriminate analysis) កាវិភាគសមាសភាគសំខាន់ៗ (Principle Component Analysis) ការវិភាគជាកត្ដា (facto analysis) កាវិភាគជាតារាងចង្កោម (Cluster Analysis) ការកំណត់ខ្នាតគ្រប់ទំហំ (multi-dimensional scaling) MANOVA និងការវិភាគរួមគ្នា (conjoint analysis)។ ទាំងអស់នេះគឺជាវិធីសាស្ដ្រ ស្ថិតិរួម ដែលគូសបញ្ជាក់ពីលទ្ធភាពអាចបក ស្រាយបានលើការវិភាគ ដោយប្រើប្រាស់កុំព្យូទរ័សំរាប់ការ ស្រាវជ្រាវ ការប្រមូលទិន្នន័យ និងការបានទិន្នន័យ មកវិញ។ |
| |
|
|
 |
កាអភិវឌ្ឍន៍បច្ចេកវិទ្យា
ការយល់ដឹងអំពីវិទ្យាសាស្ដ្រនៃបច្ចេកវិទ្យាដែលប្រើក្នុងការអភិវឌ្ឍន៍ប្រព័ន្ធពត៌មាន Model of integrated system development environment ចំបាច់ត្រូវតែសិក្សា។ ឧទាហរណ៍ដូចជាការប្រើ CASE Tool ដើម្បីជួយ អភិវឌ្ឍន៍ប្រព័ន្ធ ពត៌មានទិន្នន័យ Process and interface modeling techniques និងការរុករកការអភិវឌ្ឍន៍ បច្ចេកវិទ្យាថ្មីៗសំរាប់ប្រភេទ ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន។ |
| |
|
|
 |
Group Support Systems
មុខវិជ្ជានេះស្ដីពីទិដ្ឋភាពពិតៗនៃការគ្រប់គ្រងបច្ចេកវិទ្យានិងបញ្ហាបច្ចេកទេសទំនាក់ទំនង និងការជួយ ការងារដោយ ប្រើប្រាស់ groupware ដែលរួមមាន E-mail, Calendaring, discussion database, document database, knowledge management, workflow, web integration, group dynamics, facilitation, face-to-face meeting system, and video conferencing, Internet and e-commerce application។ ទាំងអស់នេះគឺជាការប្រើប្រាស់ជារួមនូវ ប្រព័ន្ធទំនាក់ទំនង អាជីវកម្មក្នុងពាណិជ្ជកម្មកម្ពុជានិងមុខវិជ្ជានេះផ្ដល់និស្សិតនូវឱកាស ដើម្បីលើកកំពល់ ជំនាញរបស់ពួកគេក្នុងផ្នែក ទាំងនេះ។ |
| |
|
|
 |
ការគ្រប់គ្រងនៃប្រព័ន្ធពត៌មាន (Information Management)
ការគ្រប់គ្រងប្រព័ន្ធពត៌មានគឺជា ទិដ្ឋភាពសំខាន់មួយនៃអាជីវកម្មទំនើបសំរាប់ការអភិវឌ្ឍន៍នៅក្នុង ប្រទេសកម្ពុជា។ ដច្នេះមុខវិជ្ជានេះអាចដោះស្រាយជាមួយបញ្ហាបច្ចុប្បន្នដែលអ្នកគ្រប់គ្រងត្រូវដឹងពីប្រព័ន្ធ ពត៌មាន ដោយរួមបញ្ចូល ដូចជាៈ ការធ្វើផែនការ ការគ្រប់គ្រងលើការផ្លាស់ប្ដូរ ការបង្កើតឡើងវិញ ការសិក្សាកាវាយតំលៃលើការវិនិយោគ ទៅលើប្រព័ន្ធទីផ្សារឥទ្ធិពលនៃកាគ្រប់គ្រង និងការអនុវត្ដន៍លើការ គ្រប់គ្រងប្រព័ន្ធពត៌មាន។ តួនាទីរបស់អ្នកគ្រប់ គ្រងប្រព័ន្ធពត៌មានត្រូវបានពិនិត្យពិច័យយ៉ាងល្អិតល្អន់ក្នុងមុ វិជ្ជានេះ។ |
| |
|
|
 |
ប្រព័ន្ធពត៌មាន និង រូបមន្ដជាយុទ្ធសាស្ដ្របច្ចេកវិទ្យា (Information Systems and Technology Strategy Formulation)
មុខវិជ្ជានេះដោះស្រាយជាមួយប្រព័ន្ធពត៌មាន និងការធ្វើផែនការបច្ចេកវិទ្យាប្រព័ន្ធពត៌មានដោយរួមបញ្ចូលទាំង សហរន្ធកម្មនៃការធ្វើផែនការប្រព័ន្ធពត៌មាន និងការធ្វើផែនការអាជីវកម្ម សមាហរន្ធកម្ម នេះត្រូវបានគេចាត់ទុកថា ជាការសំខាន់សំរាប់ឧស្សាហកម្ម និងពាណិជ្ជកម្មខ្មែរ ដើម្បីបន្ថែមតំលៃទៅលើកំរិត នៃផលិភាពដែលកំពុងមាន។ ការកំណត់តំរូវការនៃប្រព័ន្ធពត៌មានគ្រប់គ្រង និងការវាយតំលៃលើការវិនិយោគ ទីផ្សារក៏ត្រូវបានក្ដោបបញ្ចូលក្នុង មុខវិជ្ជា នេះដែរ។ |
| |
|
|
 |
ប្រព័ន្ធចែកចាយ (Distributed System)
ISO/OSI Model ត្រូវបានក្កោបបញ្ចូលក្នុងមុខវិជ្ជានេះដូចគ្នាផងដែរ រូបមន្ដក្នុងការធ្វើទំនាក់ទំនង ទិន្នន័យការអនុវត្ដន៍ ទំនាក់ទំនងទិន្នន័យ Client-Server architecture distributed information systems networked windowing systems, X.460/X.500 Systems, inter-organizational Computing ក៏ត្រូវបានក្ដោបបញ្ចូលក្នុងមុខវិជ្ជា នេះផងដែរ។ វាគឺជាមុខ វិជ្ជាដែលមានលក្ខណៈបច្ចេកទេសមួយដែលមានគោលបំណងលើកកំពស់ជំនាញក្នុង បណ្ដាញប្រព័ន្ធ Network។ |
| |
|
|
 |
ប្រព័ន្ធដេតាបេស (Database System)
វាគឺជាមុខវិជ្ចាមួយយ៉ាងសំខាន់ដោយវាក្ដោបលើគំរូជារូបវន្ដ និងសមហេតុផល (logical and physical models). Transaction analysis, access paths, database navigation, logical access mapping, data access diagram, database design and processing, and DMBS physical structures ទាំងអស់នេះក៏ត្រូវបានក្ដោបបញ្ចូលក្នុងមុខវិជ្ជា នេះដែរ។ ហើយថែមទាំង រួមបញ្ចូលទាំង relational data structure, relational algebra and integrity, logging and recovery from failures, data dictionaries-aid to program development, help capacity and run-time access and data object biding. |
| |
|
|
 |
Applied Decision Support System
វាគឺជាមុខវិជ្ជាមួយដ៏សំខាន់ក្នុងប្រព័ន្ធជួយក្នុងការធ្វើការសំរេចចិត្ដ (decision support systems)។ វារួម បញ្ចូលទាំង model base, database and interface ដោយមានការអភិវឌ្ឍន៍ការអនុវត្ដន៍ និងការវាយតំលៃទៅលើប្រព័ន្ធពត៌មាន ខាងប្រតិបត្ដិ (executive information system) groupware និង expert systems។ ការសង្កត់ ជាពិសេសគឺទៅលើការ ប្រើប្រាស់ DSS software ដែលទំនើបនាពេលបច្ចុប្បន្ន។ |
| |
|
|
 |
វិធីសាស្ដ្រក្នុងការវិភាគអាជីវកម្ម (Business Analysis Methodology)
វាគឺជាមុខវិជ្ជាមួយដែលគួរអោយចាប់អារម្មណ៍ ពីព្រោះវាផ្ដល់លទ្ធភាពផ្សេងៗនៃកម្មវិធីកុំព្យូទ័រ ក្នុង ប្រព័ន្្ធពត៌មាន និងការវិភាគទិន្នន័យ។ លក្ខណៈនៃការរៀបចំបញ្ហា (problem structuring) ការកែលំអស្ថានភាពបញ្ហាទស្សនៈវិជ្ជា មាននិយម និងបកស្រាយនិយមនៃការដោះស្រាយបញ្ហាអង្គភាព (positivist and interpretive view of organizational problem solving) ភាពមិនច្បាស់លាស់ កម្មវត្ថុនៃជំលោះ និងច្រើនបែបយ៉ាងក្នុងការ ដោះស្រាយបញ្ហាការពិនិត្យ លំអិតទៅលើៗវិធីសាស្ដ្រខ្លះខាងក្រោមត្រូវបាន គ្របដណ្ដប់ ដូចជា Soft Systems Methodologies (SSM), Strategic Options Development Analysis (SODA) Interactive Planning (IP) Strategic Assumption Surfacing and Testing (SAST) nig Strategic Choice Methodology។ |
| |
|
|
 |
ប្រព័ន្ធគ្រប់គ្រងគំរោង (Project Management System)
មុខវិជ្ជានេះត្រូវបានរៀបចំឡើងដើម្បីជាការណែនាំអំពីការជ្រើសរើសគំរោង ការគ្រប់គ្រង និងការវាយ តំលៃដោយ មានទំរង់ជាមូលដ្ឋាននៃរចនាសម្ព័ន្ធសំរាប់ការគ្រប់គ្រងគំរោង ការរៀបចំគំរោងទ្រង់ទ្រាយធំការ អភិវឌ្ឍន៍ក្រុមវិធី សាស្ដ្រក្នុងការគ្រប់គ្រងនិងធ្វើផែនការគំរោង ការវិភាគលើការអនុវត្ដន៍ និងការធានាអោយ មានគុណភាព។ ក្នុង បរិបទកម្ខុជាវាគឺជាមុខវិជ្ជាដ៏សំខាន់ដែលដោះស្រាយជាមួយប្រព័ន្ធពត៌មានសំរាប់ការ គ្រប់គ្រងគំរោង (PMIS) ការវិលចុះវិលឡើងនៃ ការគ្រប់គ្រង (control cycle) អត្ដចរិតមនុស្សក្នុងការបង្កើតគំរោង បញ្ហានៃកិច្ចសន្យា និង ជំលោះក្នុងការបង្កើតគំរោង។ |
| |
|
|
 |
Hypertext
វាគឺជា Word processing technique ឈានមុខមួយ រួមមាន macros, tables of contents and indexes and inclusion of objects។ ការវាយតំលៃទៅលើទំរង់ទ្រង់ទ្រាយ និងសមាសភាពរបស់ឯកសារ។ Hypertexts គឺជា វិធីសាស្ដ្រសំរាប់ ការបង្កើតទំរង់ទ្រង់ទ្រាយ និងការប្រើប្រាស់បានក្នុងអង្គភាព ឫអង្គការ។ |
| |
|
|
|
|
|
|
 |
|
វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា, ប្រអប់សំបុត្រេលេខ ២៥៣៥, អាគារលេខ ៤៤១, មហាវិថីព្រះមនីវង្ស, វាជធានីភ្នំពេញ, កម្ពុជា.
ទូរស័ព្ទលេខ៖ (៨៥៥ ២៣) ២១៦ ៣៣១, ទូរសារលេខ៖ (៨៥៥ ២៣) ២១៦ ៣៣២, អ៊ីម៉ែល៖ info@iic.edu.khបើមានចំងល់, សូមផើ្ញអ៊ីម៉ែលមកកាន់ webmaster@iic.edu.kh
|
|
|
|
. |