មហាវិទ្យាល័យវិទ្យាសាស្ដ្រនៅវិទ្យាស្ថានអន្ដរជាតិនៃកម្ពុជាបានផ្ដោតទៅលើបច្ចេកវិទ្យាចំនួន ឫ ចំនួនវិទ្យា។ ការធ្វើ ដូច្នេះក្នុងគោលបំណង ធ្វើការសំរបសំរួលជាមួយការអប់រំជាន់ខ្ពស់នៅកម្ពុជាក្នុងការផ្ទេរចំណេះ ដឹងដល់និស្សិតដើម្បី ក្រេបជព្ជាក់នូវជំនាញបច្ចេកវិទ្យាវិទ្យាសាស្ដ្រអនុវត្ដន៍ផ្នែក Hardware and Software ការគ្រោងទុកជាមុនរបស់និស្សិត ដើម្បីឈានជើងចូលក្នុងយុគសម័យនៃបណ្ដាញពត៌មាន ជុំវិញពិភពលោក ដោយបង្កើតនូវសមត្ថភាព ដែលតាមទាន់ និន្នាការថ្មីនៃការអភិវឌ្ឍន៍កម្មវិធីនិងការបង្កើតកម្មវិធី Programming និងការគូសបងា្ហញពីរបៀបរបបនៃការប្រើប្រាស់ ទិន្នន័យ ការវិភាគប្រព័ន្ធ និងការថែរក្សាបណ្ដាញ Network។
ច្បាស់ណាស់ទៅហើយសមត្ថភាពរបស់កម្ពុជាដែលអាចទទួលបាននូវការប្រកួតប្រជែងក្នុងការអនុវត្ដន៍ បច្ចេកវិទ្យា ទំនើបៗ គឺស្ថិតនៅលើការស្ថាបនាស្នាដៃ ដោយស្តែងចេញអោយឃើញនូវ ផលិតផល និងដំណើរការស្របទៅតាមយុគ សម័យ Computer។ ដោយមានគោលជំហរដូច្នេះហើយទើបមាហាវិទ្យាល័យវិទ្យាសាស្ដ្រនេះបានធ្វើ ឯកទេសកម្មនូវ វិទ្យាសាស្ដ្រកុំព្យូទ័រ បច្ចេកវិទ្យាពត៌មាន កម្មវិធីទិន្នន័យ ការភ្ជាប់បណ្ដាញ Network និងមូលដ្ឋានចំនួនវិទ្យាដែលជា គ្រឹះនៃការយល់ដឹងផ្នែក Computer។ ជំនាញនីមួយៗក្ដោបទៅលើជំនាញ Computer ដែលអមដោយផ្នែកធ្វើពិសោធន៍ យ៉ាងទូលំទូលាយ និងបង្រៀននិស្សិតអំពីគណិតវិទ្យា algebra និងភាសាអង់គ្លេសសំរាប់ជាមូលដ្ឋានគ្រឹះនៃការសិក្សា និងបន្ថែមពីនេះទៀតរហូតដល់មុខវិជ្ជាឯកទេសខាង ផ្នែកបង្កើតកម្មវិធី Programming និងផ្នែកវិស្វកម្ម។ និស្សិតដែល បព្ចាប់មហាវិទ្យាល័យនេះនឹងមានពុទ្ធិជ្រៅជ្រះ គ្រប់រូបភាពទាំងអស់នៃភាពទំនើប និងអាចបោះជំហ៊ានឆ្ពោះទៅរក ស្ថានភាពដែលតំរូវអោយមានសមត្ថភាពខ្ពស់ខាងជំនាញ Computer។ ជាងនេះទៀតការអប់រំរបស់ពួកគេនៅ IIC នឹងធ្វើ អោយពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ដោយប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតប្រព័ន្ធ បណ្ដាញពត៌មាន និងដើម្បី ធ្វើការគ្រប់គ្រងទៅលើការពង្រីកបណ្ដាញ Network។
និស្សិតបព្ចាប់មហាវិទ្យាល័យនេះនៅ IIC នឹងទទួលបានបទពិសោធន៍ពិតៗក្នុងពេលទទួលការអប់រំរបស់ពួកគេដើម្បី ពួកគេអាចស្វែងរក និងទទួលបានយ៉ាងជោគជ័យនូវផលិតផលដែលកំពុងវិវឌ្ឍន៍ ជាប្រចាំនៅលើទីផ្សារ និង អាចវាយ តំលៃផលិតផលថ្មីសំរាប់តំរូវការឧស្សាហកម្មជាក់លាក់។ ការគ្រប់គ្រង ប្រព័ន្ធពត៌មានដើម្បីសំរេចបាននូវការធ្វើទំនាក់ ទំនងប្រកបដោយប្រសិទ្ធិភាព បានរួមបញ្ចូលបន្ថែមទៀតនូវ ការយល់ដឹងអំពីលក្ខណៈដ៏ទូលំទូលាយរបស់ឥរិយានៃ ការរៀបចំជាពិសេសមិនថាការឆ្លើយតបរបស់វិស័យ សាធារណៈ ឫក៏វិស័យឯកជនទៅនឹងការផ្លាស់ប្ដូរ និង កំណែ ទំរង់។ លើសពីនេះទៀតអ្នកវិទ្យាសាស្ដ្រ បច្ចេកវិទ្យាពត៌មានបានផ្ដល់នូវយន្ដការសំរាប់អនុវត្ដន៍ការអភិវឌ្ឍន៍ និង ការផ្លាស់ប្ដូរនៃ ការរៀបចំ។
ជំនាញការរបស់និស្សិតដែលបព្ចាប់មហាវិទ្យាល័យនេះនឹងត្រូវបានគេស្វែងរកនៅកម្ពុជា។ ដូចគ្នាផង ដែរពួកគេនឹង ដើរតួយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជានិងរវាងការតំរង់ទិស ដែលមានលក្ខណៈ អន្ដរជាតិនៃសេដ្ឋកិច្ច និងភូគព្ភនយោបាយ។ បច្ចេកវិទ្យាពត៌មាន គឺជាវិស័យមួយដែលមាន ការចាប់អារម្មណ៍ ហើយ មានការអភិវឌ្ឍន៍ជាប្រចាំ។ វិស័យនេះតំរូវអោយមានអ្នកជំនាញវិជ្ជាជីវៈដែលមាន សមត្ថភាពក្នុងការតំឡើងប្រព័ន្ធ ដោយបញ្ជូលនូវបច្ចេកវិទ្យាឌីជីថល និងជំនាញខាងម៉ាស៊ីន សមត្ថភាពដោះស្រាយបញ្ហាលើកម្មវិធីដែលដំណើរការ លើបណ្ដាញ Network និងការយល់ដឹងជ្រៅជ្រៈខាងនវានុវត្ដន៍បច្ចេកវិទ្យា។ មហាវិទ្យាល័យនេះផ្ដល់មុខជំនាញចំនួន ៣ មាន វិទ្យាសាស្ដ្រកុំព្យូទ័រ (Computer Science) បច្ចេកវិទ្យា ពត៌មាន (Information Technology) និងវិស្វកម្ម កម្មវិធី (Software engineering)។
មហាវិទ្យាល័យវិទ្យាសាស្ដ្រ ៖ មុខវិជ្ជាដែលផ្តល់អោយ |
No |
Major |
Fatal error: Cannot instantiate non-existent class: com in /hsphere/local/home/iicedu/iic.edu.kh/kh_include/function.php on line 3
|