មហាវិទ្យាល័យនេះផ្ដល់អោយនិស្សិត IIC នូវបរិយាកាសអប់រំដែលធ្វើអោយពួកគេ ទទួលបាននូវពុទ្ធិជ្រៅជ្រះ ការយល់ ដឹង និងការអនុវត្ដន៍នូវដំណើរការទំនាក់ទំនងនៅក្នុងបរិយាកាសអាជីវកម្ម ទំនើបៗ សព្វថ្ងៃ។ មហាវិទ្យាល័យនេះផ្ដល់នូវ ការអប់រំជំនាញភាសាអង់គ្លេសពិតប្រាដកកំរិតខ្ពស់ដែលអាចធ្វើការ បញ្ជូនផ្លាស់ប្ដូរពត៌មានបានត្រឹមត្រូវនៅក្នុងទំនាក់ ទំនងក្នុងពិភពលោកដែលកំពុងតែរីកដុះដាលឡើងនៃ សេដ្ឋកិច្ចរដ្ឋាភិបាលនិងសង្គមកម្ពុជា។ នៅក្នុងគោលបំណងដូច គ្នាផងដែរវាផ្ដល់នូវការអប់រំ ភាសាចិនកុកងឺ និងភាសាជប៉ុន។ ដោយដើរស៊ីចង្វាក់គ្នាទៅនឹងមហាវិទ្យាល័យពាណិជ្ជ សាស្ដ្រនិង វិទ្យាសាស្ដ្រ មហាវិទ្យាល័យនេះសំដៅឆ្ពោះទៅរកការសំរេចបាននូវយុគភាពជាអន្ដរជាតិក្នុងស្ដង់ដា និង មាតិការបស់រដ្ឋ។ មហាវិទ្យាល័យនេះផ្ដល់ជូននូវជំនាញចំនួន ៦ មាន ភាសាអង់គ្លេស ភាសាចិន ចិនកុកងឺ ភាសាជប៉ុន ភាសាអង់គ្លេសសំរាប់អាជីវាកម្ម និងទំនាក់ទំនង English for Academic Purposeនិងភាសាអង់គ្លេសក្នុងសង្គមបច្ចុប្បន្ន។
ក្នុងការផ្ដល់ជំនាញទាំងអស់នេះ មហាវិទ្យាល័យបានជួយលើកស្ទួយគ្រប់រូបភាពនូវសមត្ថភាពរបស់និស្សិតក្នុងដំណើរ ការទំនាក់ទំនងនៅកន្លែងធ្វើការតាមរយៈមេរៀនសិក្សាក្្នុងផ្នែកដូចជាទំនាក់ទំនងរវាងបុគ្គល ការសរសេររបាយការណ៍ និងអនុសារណៈ ការចូលរួមនឹងការធ្វើប្រធាននៃអង្គប្រជុំ ជំនាញចរចារការងារជាក្រុម និងក្រុមការងារ អឌ្ឍស្វ័យយ័ត លក្ខណៈ និងវិសាលភាពនៃការបញ្ចុះបញ្ចូល ជំនាញអានលឿន ហើយស៊ីជំរៅ ភាសាកាយវិការ និងការ ប្រើប្រាស់ដោយ សមស្រប ឫមិនសមស្របនៃបច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងនាក់ទំនងសាជីវកម្ម។ ក្នុងគោលបំណង ដើម្បីជួយនិស្សិត លើកកំពស់ កាលានុវត្ដភាពនៃការអភិវឌ្ឍន៍ ទស្សនៈវិស័យអាជីពមហាវិទ្យាល័យនេះថែមទាំងផ្ដល់ ការបណ្ដុះបណ្ដាល ស្ដីពីរបៀបរបបនៃការសរសេរ កំណត់ហេតុប្រវត្ដិរូប ផែនការអាជីព និងការសិក្សា បន្ដក្រោយថ្នាក់ បរិញ្ញាប័ត្រ និងរបៀប របបស្ដីពីការស្វែង រកការងារ និងបច្ចេកទេសសំរាប់ការធ្វើសំភាសន៍ការងារដែល ប្រកបដោយ ប្រសិទ្ធិភាព។ គោលដៅ ទីពីររបស់ មហាវិទ្យាល័យគឺផ្ដល់គំរោងមួយដើម្បីជួយលើក កំពស់និស្សិតក្នុងការប្រើប្រាស់ ជំនាញបញ្ញា និងការសិក្សា របស់ពួកគេ។ ទាំងនេះអាចសំរេចបានតាមរយៈមុខវិជ្ជាសិក្សាក្នុងជំនាញ ដូចជាការសរសេរ កិច្ចការ Assignment ការកត់ ចំណាំនៅក្នុងការសិក្សា និងសិក្ខាសាលា ការចូលរួមក្នុងក្រុមការងារ និងធ្វើជាអ្នកណែនាំ ការរៀបចំប្រលង និងការ ប្រលង ការចង្អុលបង្ហាញពីវិធីសាស្ដ្រក្នុងការស្រាវជ្រាវ ការគ្របដណ្ដប់ទៅលើ ប្រព័ន្ធនានា នៃការសរសេរ ឯកសារ យោង និងការដកស្រង់ប្រភពខ្លឹមសារ ការលួចយកនិពន្ធ អ្នកឯទៀត ទំរង់ខុសៗគ្នា នៃទិន្នន័យដែលអាចប្រើប្រាស់ក្នុង គោលបំណងសិក្សា ការធ្វើអត្ថាធិប្បាយពីមាគា ក្នុងការជជែកតវ៉ា ការគូសវាស សេចក្ដីសន្និដ្ឋានបានល្អ ការពិនិត្យសារ ឡើងវិញ ទំលាប់នៃការសិក្សាការ ចាត់ចែងពេលវេលា ការបង្កើតគោលដៅនិង ការសិក្សាដែល មានតុល្យភាពទៅនឹង ការផ្ដេជ្ញាពុះពារក្នុងការងារ ក៏ដូចជាគ្រួសារ។ ក្នុងគោលដៅទីបី មហាវិទ្យាល័យ ផ្ដល់ការបណ្ដុះបណ្ដាលភាសាអង់គ្លេស សំរាប់អាជីវកម្ម និងជំនាញ ទំនាក់ទំនងទំនើបៗដទៃទៀត ជាពិសេសភាសាអង់គ្លេសសំរាប់ គោលបំណងជាក់លាក់ ដូចជាក្នុងការធ្វើអត្ថាធិប្បាយ ការនិយាយជាសាធារណៈ និងការអាចយល់ដល់ ពត៌មានតំបន់ និងពិភពលោកជាភាសា អង់គ្លេសផ្សាយតាមរយៈទូរទស្សន៏ វិទ្យុ និងកាសែត។ ក្នុងបរិការណ៍ដូចគ្នាផងដែរ មហាវិទ្យាល័យ បានបើកវគ្គបណ្ដុះ បណ្ដាលភាសាចិន និងភាសាជប៉ុន។
ក្នុងមហាវិទ្យាល័យភាសា និងទំនាក់ទំនងនេះវប្បធម៌គឺជាទិដ្ឋភាពមួយយ៉ាងសំខាន់សំរាប់សង្គមណាក៏ដោយហើយការ យល់ដឹងឆ្លងវប្បធម៌ គឺជាការសំខាន់ផងដែរក្នុងសង្គមជឿនលឿនបច្ចុប្បន្ន។ ដោយមូលហេតុនេះហើយទើបមហាវិទ្យា ល័យ ផ្ដល់ជូនដល់និស្សិតនូវឱកាសសិក្សាអក្សរសាស្ដ្រអង់គ្លេស ជាពិសេសក្នុងទិដ្ឋភាពខុសគ្នារវាងរឿងឆ្នៃប្រឌិត និង រឿងមិនឆ្នៃប្រឌិត កវីនិពន្ធវិនាដសាស្ដ្ររឿង ប្រលោមលោកយែនឌឺ ក្នុងអក្សរសាស្ដ្រ និងការសិក្សា វប្បធម៌ តាមរយៈ អក្សរសាស្ដ្រជាភាសាអង់គ្លេស។ ការសន្មត់ដែលគូសបញ្ជាក់ ពីទិដ្ឋភាពនៃការសិក្សារបស់ មហាវិទ្យាល័យនេះ គឺថា សង្គមប្រវត្ដិសាស្ដ្រនយោបាយ និងវប្បធម៌របស់ខ្មែរក៏ដូច ជាវប្បធម៌ដទៃទៀតតែងតែត្រូវបាន គេយល់ដឹងជាមួយនឹង ការយល់ដឹងដ៏មហិមាពីមូលដ្ឋានដែលអាចប្រៀបធៀបបាន។ ចុងបព្ជាប់នេះមហាវិទ្យាល័យ បានបើកវគ្គបណ្ដុះបណ្ដាល ជំនាញសំរាប់និស្សិតដែលចង់សិក្សា ដើម្បីបង្កើនសម្ថភាព ដើម្បីទទួលបានជោគជ័យជា មួយលទ្ធផលប្រលង IELTS/TOEFLហើយទទួលបានអាហាររូបករណ៏ទៅសិក្សានៅបរទេស។
វគ្គសិក្សាក្នុងមហាវិទ្យាល័យភាសាអង់គ្លេស ភាសាបរទេស និងទំនាក់ទំនង
ក្នុងមហាវិទ្យាល័យនេះការបង្រៀនត្រូវបំពាក់ដោយ គ្រឿងបរិក្ខារពិសោធន៏សំរាប់ការសិក្សាភាសា កព្ជាប់ ជំនួយដោយ CD Computer និងការចាប់អារម្មណ៏របស់បុគ្គលទៅលើបុគ្គលិកដែលមានគុណវឌ្ឍិ គ្រប់គ្រាន់ និងគ្រូបង្រៀននិយាយ ភាសាដើមកំណើត។ ហើយមានការផ្ដោតជាចំបងទៅលើវិធីសាស្ដ្រ ថ្មី Student-Centered Approach។
 |
ការជ្រើសរើសអាជីពជាមួយថ្នាក់បរិញ្ញាប័ត្រពីមហាវិទ្យាល័យភាសាអង់គ្លេស ភាសាបរទេស និងទំនាក់ទំនង នៅ IIC |
| |
ថ្នាក់បរិញ្ញាប័ត្រអក្សរសាស្ដ្រដែលមានជំនាញដូចជាភាសាអង់គ្លេសសំរាប់អាជីវកម្ម និងជំនាញ ទំនាក់ទំនង ឫ អក្សរ សាស្ដ្រអង់គ្លេសក្នុងសង្គមបច្ចុប្បន្នបានបើកចំហរយ៉ាងទូលាយនូវឱកាសទទួលបាន អាជីពជាច្រើនក្នុង រដ្ឋាភិបាល ឧស្សាហកម្ម សាជីវកម្ម ពាណិជ្ជកម្មអន្ដរជាតិការទូត បណ្ដាញផ្សព្វ ផ្សាយសារពត៌មាន សារពត៌មាន អង្កការក្រៅ រដ្ឋាភិបាល ភ្នាក់ងារអង្កការសហប្រជាជាតិដែលទាំងអស់ នេះតំរូវឲ្យមានពុទ្ធិច្បាស់លាស់ កោសល្យវិច្ច័យ និងជំនាញ នៅក្នុងផ្នែកដូចជាទំនាក់ទំនងអន្ដរបុគ្គល ការធ្វើ ការជាក្រុម ភាសាបរទេស ភាសាអង់គ្លេសកំរិត Advance ការស្រាវជ្រាវ ការយល់ដឹង ឆ្លងវប្បធម៌ ការសរសេររបាយការណ៍ ការគិតវិភាគ ការចរចារ ការរៀបចំអង្គប្រជុំ ជំនាញ ការខាងការទូត និងការយល់ដឹងពីសង្គមជឿនលឿនបច្ចុប្បន្ន។ ទាំងអស់នេះគឺជាតំរូវការជំនាញ ដែលកំពុងតែងើប ផុសឡើង សំរាប់កំលាំងការងារជាអាជីពដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ IIC កំពុងតែឆ្លើយតបទៅនឹង តំរូវការជាបន្ទាន់នេះដោយផ្ដល់នូវឱកាសបណ្ដុះបណ្ដាលផ្នែកធនធាន មនុស្សដ៏សំខាន់ និងចាំបាច់ទាំងអស់នេះ។ |
 |
កម្មវិធីពិសេសការត្រៀម IELTS/TOEFL និងអាហាររូបករណ៍ |
| |
ដូចគ្នាទៅនឹងថ្នាក់បរិញ្ញាប័ត្រជំនាញដែលបានរៀបរាប់ខាងលើមហាវិទ្យាល័យ អក្សរសាស្ដ្រអង់គ្លេស ភាសាបរទេស និងទំនាក់ទំនង នឹងផ្ដល់ជូននូវកម្មវិធីបណ្ដុះបណ្ដាល ការចង្អុលបង្ហាញ និង ការអនុវត្ដដល់និស្សិតទាំងឡាយណា ដែលមានបំណងប្រលង IELTS/TOEFL ឫ ត្រៀមដាក់ពាក្យសុំ អាហាររូបករណ៍ទៅសិក្សានៅបរទេស ដែលប្រើប្រាស់ ភាសាអង់គ្លេស ភាសាចិន ឫភាសាជប៉ុនជា យានក្នុងការសិក្សាស្រាវជ្រាវ។ កម្មវិធីនេះត្រូវបានផ្ដល់ជូនដោយផ្អែកលើ មូលដ្ឋានតំរូវការ ហើយនិស្សិតទៅថ្ងៃ អនាគតដែលមានបំណងចង់សិក្សាអាចសួរបញ្ជាក់ពត៌មានលំអិតនៅវិទ្យាស្ថាន អន្ដរជាតិនៃកម្ពុជា។
|
|