មហាវិទ្យាល័យពាណិជ្ជសាស្ដ្រ ដែលជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យជាច្រើនរបស់ វិទ្យាស្ថាន (IIC) បានផ្ដល់ជូននូវកម្មវិធីសិក្សាទំនើបមួយតាមស្ដង់ដាអន្ដរជាតិតាមផ្នែកអប់រំទូលំទូលាយជាច្រើន។ លក្ខណៈនៃសកម្មភាព ពាណិជ្ជកម្មនៅកម្ពុជាកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយការប្រឈមមុខបានធ្វើអោយមហាវិទ្យាល័យ ដូចជា IIC បានរៀបចំផ្ដល់ការអប់រំនិងធ្វើការស្រាវជ្រាវ ខាងផ្នែកពាក់ព័ន្ធនឹងការបង្កើតសមត្ថភាពជឿនលឿនផ្នែក បច្ចេកវិទ្យា តាម ផ្នែកចំបងនីមួយៗនៃពាណិជ្ជកម្មកម្ពុជា។
ដូច្នេះហើយ ការផ្ដោតទៅលើការបង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រថ្មីនេះផ្អែក ទៅលើរចនាសម្ព័ន្ធនៃការពង្រឹងពុទ្ធិ ជំនាញ និងការឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ចុងក្រោយបំផុតរបស់ការអប់រំដូចជា គណនីហិរញ្ញវត្ថុ ធនាគារ ទីផ្សាររួម (Share market) ការគ្រប់គ្រងធនធានមនុស្ស ទេសចរណ៍ ភស្ដុភារ លទ្ធកម្ម (Procurement) ទំរង់ការច្បាប់ (Legal Frame Work) ទីផ្សារ (Marketing) ទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម ការអនុវត្ដន៍ជាក់ស្ដែងនៃការគ្រប់គ្រងភាពជា អ្នកដឹកនាំអាជីវកម្ម មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ប្រព័ន្ធពត៌មាន និង សហគ្រិនភាព។
ការអប់រំជាច្រើនទាំងអស់នេះមានដើមកំណើតនៅក្នុងប្រវត្ដិសេដ្ឋកិច្ច និងអាជីវកម្មបស្ចឹមប្រទេស។ តាមការពិតទាំងអស់ នេះគឺជាចំនុចកណ្ដាលនៃសេដ្ឋកិច្ចសកលលោកភាវូបនីយកម្ម។ សំរាប់កម្ពុជាវាមានន័យថាការប្រតិបត្ដិដោយប្រុង ប្រយ័ត្ននូវរូបមន្ដ និងការអនុវត្ដពាណិជ្ជកម្ម គឺដើម្បីឆ្លើយតបទៅនឹងតំរូវការតំបន់សង្គម និងសេដ្ឋកិច្ចដែលកំពុងតែងើប ឡើងរបស់កម្ពុជា។ កម្ពុជាកំពុងតែមានអសនៈច្រើនឡើងៗជាប្រជាជាតិមួយ ក្នុងអាស៊ាន ដូច្នេះការយកចិត្ដទុកដាក់ទៅ លើការសិក្សាអនុវត្ដន៍អាជីវកម្មគួរតែផ្ដោតទៅលើអទិភាពនៃការ ចូលរួម របស់ខ្មែរជាមួយប្រទេសជិតខាងដែលសំដៅ ឆ្ពោះទៅរកសក្ដានុពលពាណិជ្ជកម្មថ្នាក់តំបន់។
សក្ដានុពលនេះអាចត្រូវបានគេជជែកក្នុងល័ក្ខខ័ណ្ឌច្បាស់លាស់ដូចជាការទាក់ទាញវិនិយោគទុនបរទេស ផ្ទាល់តាម រយៈឧស្សាហកម្ម ដូចជាទេសចរណ៍ ក៏ប៉ុន្ដែវាជាការពិតណាស់ដែលថាសកម្មភាព ពាណិជ្ជកម្ម ខ្មែរគួរតែសំដៅឆ្ពោះ ទៅរកការពង្រឹងស្ថាប័នអាជីវកម្មថ្នាក់តំបន់ ជាពិសេសផ្នែកហិរព្ញាវត្ថុ និងធនាគារ។
ដូចគ្នាផងដែរ សំរាប់សេដ្ឋកិច្ចដែលមានដំណើរការស្របទៅនឹងគំរូនៃការរីកលូតលាស់យន្ដការខាងក្នុង ដែលបង្កើន ប្រសិទ្ធិភាពប្រតិបត្ដិការអាជីវកម្មដូចជាការគ្រប់គ្រងធនធានមនុស្ស ភស្ដុភារ (Logistic) ប្រព័ន្ធពត៌មាន និងទំរង់ការច្បាប់ (Legal Framework) មានសារៈសំខាន់ណាស់។
ជំនាញផ្នែកទាំងអស់នេះមានសារៈសំខាន់យ៉ាងធំធេងក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នាពេលថ្មីៗរបស់កម្ពុជា។ មានជំរើសអាជីពជាច្រើនបើកចំហរសំរាប់និស្សិតដែលបព្ចាប់ថ្នាក់បរិញ្ញាប័ត្រពាណិជ្ជសាស្ដ្រទាំងពីរផ្នែក គឺការបង្កើត ទំរង់ការរបស់កម្ពុជាដែលមានលក្ខណៈតំបន់ និងអន្ដរជាតិព្រមទាំងការពង្រឹងផ្នែកខាងក្នុងនៃស្ថាប័នអាជីវកម្មជាតិតាម រយៈជំនាញការកំរិតខ្ពស់ខាងប្រសិទ្ធិភាពគ្រប់គ្រង។
វិទ្យាស្ថានអន្ដរជាតិនៃកម្ពុជាប្ដេជ្ញាបណ្ដុះបណ្ដាលនិស្សិតអោយមានពុទ្ធិជ្រៅជ្រះ ជាមួយមុខជំនាញសំខាន់ ដែលគេ សិក្សានិងពុទ្ធិដទៃទៀតដែលទាក់ទិនជាមួយជំនាញខាងក្រៅ។ និស្សិតដែលបព្ចាប់ថ្នាក់បរិញ្ញាប័ត្រ និងមានពុទ្ធិច្បាស់ លាស់ខាងផ្នែកពាណិជ្ជកម្ម ហើយអាចអនុវត្ដនូវពុទ្ធិរបស់គេក្នុងគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាល។
ដើម្បីសំរេចបាននូវលទ្ធផលនេះថ្នាក់បរិញ្ញាប័ត្រពាណិជ្ជសាស្ដ្រនៅ IICត្រូវបានសំរិតសំរាំងនិងបង្កើតឡើងផ្អែកទៅ លើមុខវិជ្ជាស្នូលមុខវិជ្ជាឯកទេសមុខវិជ្ជាជ្រើសរើសនិងសារណាបព្ចាប់ច្បាស់លាស់។
មហាវិទ្យាល័យពាណិជ្ជសាស្រ្ត ៖ មុខវិជ្ជាដែលផ្តល់អោយ |
No |
Major |
Fatal error: Cannot instantiate non-existent class: com in /hsphere/local/home/iicedu/iic.edu.kh/kh_include/function.php on line 3
|