.
English Web Pages
Mr. CHHUON Chan Than
ពាក្យគន្លឹះ
 

 

Phnom Penh International University

International Trade Center

International Trade Forum
IT City Magazine
Cam-eIFL
IIC Book Center
Ministry of Education, Youth and Sport
 
ប្រសាសន៍ស្វាគមន៍របស់លោកនាយក
 
Director of IIC
លោក ឈួន ចាន់ថន
នាយកវិទ្យាស្ថាន
 
 
 
សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតទាំងអស់ !

អស់លោកអ្នកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានចុះឈ្មោះចូលសិក្សានៅវិទ្យាស្ថាននាំមុខគេ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា (IIC) កំពុងត្រូវបានកែលំអរ ឥតឈប់ឈរនូវប្រព័ន្ធអប់រំទំនើប និងចុងក្រោយបំផុត។ យើង ប្រើប្រាស់តែបុគ្គលិកសិក្សាដែលមានសមត្ថភាពខ្ពស់ មានជំនាញឯកទេស និងអាជីព។ គោលដៅរបស់យើងគឺដើម្បី ទទួលនូវសមត្ថភាពជាអន្តរជាតិក្នុងការបង្រៀន អប់រំ និងការស្រាវជ្រាវ។

ជាការពិតណាស់ ចរន្តរបស់ពិភពលោក កម្មវិធីសិក្សាដែលកំពុងពេញនិយមនៅក្នុងថ្នាក់ឧត្តមសិក្សា ត្រូវតែឆ្លើយតប ទៅនឹងស្ថានភាពសេដ្ឋកិច្ចទីផ្សារ និងមជ្ឈដ្ឋានប្រកួតប្រជែង។ នេះគឺជាកំលាំងជំរុញដ៏សំខាន់មួយ យើងតែងតែចងចាំ ក្នុងចិត្តនៅពេលដែលរៀបចំកម្មវិធីសិក្សាឡើង ហើយវាក៏ជាដើមហេតុដែលនៅក្នុងឆ្នាំ ២០០៤ វិទ្យាស្ថានអន្តរជាតិ នៃកម្ពុជា (IIC) មានមោទនៈភាពដាក់បញ្ចូលនូវ កម្មវិធីកំរិតបរិញ្ញាប័ត្រថ្មី និងកំរិតថ្នាក់អនុបណ្ឌិតចំនួន 3។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដាក់អោយដំណើរការនូវកម្មវិធីកំរិត បរិញ្ញាប័ត្រពាណិជ្ជកម្ម (Bcom) វិទ្យាសាស្រ្ត (Bsc) ភាសាអង់គ្លេស ភាសាបរទេសជាច្រើនទៀត និងការធ្វើទំនាក់ទំនង (BA) ហើយនឹង ថ្នាក់អនុបណ្ឌិតពាណិជ្ជ សាស្រ្ត (Mcom) ថ្នាក់អនុបណ្ឌិតរដ្ឋបាលអាជីវកម្ម (MBA) ថ្នាក់អនុបណ្ឌិតវិទ្យា សាស្រ្ត (MSc) ផ្នែកពត៌មានវិទ្យា។ ដោយមានដំបូន្មាន និងផែនការច្បាស់លាស់ កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្ររង, បរិញ្ញាប័ត្រ និង អនុបណ្ឌិតថ្មីនៅ អាយ អាយ ស៊ី ត្រូវបានរៀបចំឡើងដោយមាន មាតិកា និងស្តង់ដាដូចបណ្តារមហា វិទ្យាល័យមួយចំនួននៅអាមេរិចខាងជើង អ៊ឺរ៉ុប និងអូស្រ្តាលី។

វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ទៅលើគុណភាពនៃការបង្រៀន និងការសិក្សា។ កុំព្យូទ័រ អ៊ីនធើណិត និងអ៊ីម៉ែលត្រូវបានផ្តល់ជូនដល់និស្សិតអោយប្រើប្រាស់ដោយមិនគិតថ្លៃ។ បន្ទប់សិក្សានិមួយៗ បំពាក់ ទៅដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍បប្រើប្រាស់ដែលមានចេ្ចកវិទ្យាទំនើបដូចជា Overhead Projectors, Slide projectors, Speakers៕ល៕ លើសពីនេះទៅទៀត យើងមានម៉ាស៊ីនបញ្ចាំង Digital ត្រៀមជាស្រេចដើម្បីប្រើប្រាស់ ក្នុងបន្ទប់សិក្សាបើសិនជាត្រូវការ។

ទំលាប់សិក្សាដែលមានគុណភាពខ្ពស់ ការជំរុញលើកទឹកចិត្ត និងសីលធម៌របស់និស្សិត គឺជាគោលដៅដ៏ចម្បងរបស់ វិទ្យាស្ថានយើង។ ក្រៅពីការបង្រៀន, ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R & D) គឺជាគោលការណ៍មួយ និង កិច្ចការប្រចាំ ដែលវិទ្យាស្ថានរបស់យើងបានអនុវត្តន៍ ពីព្រោះយើងជឿជាក់ថា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ គឺជាសរសរគោល នៃចំណេះដឹងទាំងអស់។ សិស្សនិស្សិតពេញម៉ោង និងក្រៅម៉ោងទាំងអស់ត្រូវបានលើកទឹកចិត្តយ៉ាងកក់ក្តៅអោយ ទទួលបាននូវ ឱកាសដែលមាន ដើម្បីចាប់យកនូវបទពិសោធន៍តាមរយៈសកម្មភាពផ្សេងៗនៅក្នុងវិទ្យាស្ថានអន្តរជាតិ នៃកម្ពុជា។

ខ្ញុំមានកិត្តិយសធានាអះអាងថា វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា គឺជាវិទ្យាស្ថានដែលលេចធ្លោតែមួយគត់ នៅក្នុងប្រទេស ដែលជាទីស្រលាញ់របស់យើងនាសហវត្សថ្មីនេះ។

ខ្ញុំសូមជូនពរដល់និស្សិតទាំងអស់អោយទទួលបានជោគជ័យនៅឆ្នាំសិក្សា 2004 – 2005 នេះ។

ឈួន ចាន់ថន

នាយកវិទ្យាស្ថាន


 
វិទ្យាស្ថានអន្តរជាតិនៃកម្ពុជា, ប្រអប់សំបុត្រេលេខ ២៥៣៥, អាគារលេខ ៤៤១, មហាវិថីព្រះមនីវង្ស, វាជធានីភ្នំពេញ, កម្ពុជា.
ទូរស័ព្ទលេខ៖ (៨៥៥ ២៣) ២១៦ ៣៣១, ទូរសារលេខ៖ (៨៥៥ ២៣) ២១៦ ៣៣២, អ៊ីម៉ែល៖ info@iic.edu.kh
បើមានចំងល់, សូមផើ្ញអ៊ីម៉ែលមកកាន់ webmaster@iic.edu.kh
.