Member of

News & Events | IIC University Of Technology
កាលពីថ្ងៃទី 12 មេសា 2014 កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញអប់រំ...
បណ្ឌិតកិត្តិយស / Doctor Honoris Causa កាលពីថ្ងៃទី 12 មេសា 2014 កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញអប់រំ ពីសាកលវិទ្យាល័យ Entrepreneurial University of Costa Rica នៃប្រទេស Costa Rica (អាមេរិកកណ្តាល) ក្រោយពីពិនិត្យឃើញថាឯកឧត្តមបណ្ឌិតឈួន ចាន់ថន មានស្នាដៃឆ្នើមយ៉ាងច្រើនក្នុងវិស័យអប់រំ ដូចជាការសរសេរ &ការបោះពុម្ពសៀវភៅជាច្រើនមុខ ការដំណើរការសាកលវិទ្យាល័យ IIC តាមបែបទំនើប ប្រកបដោយសីលធម៌ខ្ពស់…។ល។ នេះជាសញ្ញាបត្របណ្ឌិតទី3 ហើយ ដែលឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យ IIC ទទួលបាន។ សញ្ញាបត្របណ្ឌិតទី3នេះខុសពីសញ្ញាបត្របណ្ឌិតពីរមុន ពោលគឺជាសញ្ញាបត្របណ្ឌិតកិត្តិយស ដែលមានតម្លៃឧត្តុងឧត្តមណាស់ និងមានមនុស្សជាច្រើនលើសាកលលោកឱ្យតម្លៃយ៉ាងខ្លាំង ព្រោះថា បណ្ឌិតកិត្តិយសគឺជាវត្ថុកម្រ ដែលគេចេញឱ្យយ៉ាងសម្រិតសម្រាំងបំផុត និងរើសមនុស្សទៀតផង។ សាកលវិទ្យាល័យ Entrepreneurial University of Costa Rica ជាសាកលវិទ្យាល័យស្ថិតនៅក្នុងរដ្ឋ San José ប្រទេស Costa Rica ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ហើយត្រូវបានអង្គការ UNESCO ចុះចូលក្នុងសៀវភៅក្រាំងរបស់ខ្លួនផងដែរ។
Untitled Document