Member of

News & Events | IIC University Of Technology
សូមគោរពអញ្ជើញសិស្ស/និស្សិត និងអាណាព្យាបាលចូលរួមស្តាប់ដោយសេរី 27 សីហា 2018: Chienkuo Technology University, Taiwan
27 សីហា 2018: Chienkuo Technology University, Taiwan
***សូមគោរពអញ្ជើញសិស្ស/និស្សិត និងអាណាព្យាបាលចូលរួមស្តាប់ដោយសេរី
***សិក្សាថ្នាក់បរិញ្ញាបត្រ និងធ្វើការនៅតៃវ៉ាន់ ដែលជាប្រទេសមួយជឿនលឿនណាស់លើលោក
•កាលបរិច្ឆេទៈ 27 សីហា 2018
•ម៉ោងៈ 9 ព្រឹក
•ទីកន្លែងៈ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
•វាគ្មិនៈ Prof. Dr. CHEN, HSUAN-WEN និងប្រតិភូរបស់សាកលវិទ្យាល័យ Chienkuo Technology University
•អធិបតីភាពៈ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សាកលវិទ្យាធិការ សាកលវិទ្យាល័យ IIC ប្រធានបទៈ បទបង្ហាញអំពីការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក Electrical Engineering ក្នុងមហាវិទ្យាល័យ Engineering នៅសាកលវិទ្យាល័យ Chienkuo Technology University, Taiwan
•សូមចូលរួមដោយសេរីកុំបីអាក់ខាន ចំពោះឱកាសដ៏ល្អនេះ
***សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ត្រូវការជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រ និងធ្វើការនៅតៃវ៉ាន់ ដូចខាងក្រោមៈ
1/ Chienkuo Technology University ផ្នែក Electrical Engineering ចំនួន 40នាក់
2/ ThansWorld University ផ្នែក Fashion Styling & Design ចំនួន 40នាក់ (ស្រីទាំងអស់)
លក្ខខណ្ឌជ្រើសរើស
•ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
•សិស្សប្រឡងបាក់ឌុបឆ្នាំ 2018នេះ ក៏អាចដាក់ពាក្យបានដែរ
•ឬជានិស្សិតកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា…
ចេញដំណើរ
•ក្នុងរវាងខែកញ្ញា ឬតុលា ខាងមុខនេះ (អាស្រ័យលើការរៀបចំឯកសារផងដែរ) ហេតុអ្វីត្រូវទៅសិក្សាបរិញ្ញាបត្រនៅតៃវ៉ាន់
•បានរៀនផង បានការងារធ្វើផង
•ទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ (Taiwan និង IIC)
•បានចេះភាសាចិនច្បាស់លាស់ (សម្រាប់កម្ពុជាយើង ភាសាចិនសំខាន់ទី2 បន្ទាប់ពីអង់គ្លេស)
•ទីផ្សារពលកម្មនៅកម្ពុជាបច្ចុប្បន្ន ត្រូវការអ្នកចេះភាសាចិនច្បាស់លាស់ច្រើនណាស់ (ចេះចិនប្រាក់ខែខ្ពស់ជាងចេះអង់គ្លេស)
•ធ្វើការបានលុយ អាចផ្គត់ផ្គង់ការសិក្សា និងការរស់នៅទីនោះបានដោយខ្លូនឯង
•ទទួលបានបទពិសោធន៍ និងវប្បធម៌ការងារល្អៗ
•តៃវ៉ាន់ មានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ជាប់ឈ្មោះជាខ្លានៅអាស៊ីតាំងពីទសវត្សរ៍ឆ្នាំ1970មកម៉្លេះ
•និងផលប្រយោជន៍ជាច្រើនទៀត … ។ល។ និង ។ល។
ទំនាក់ទំនង
•ទទួលចុះឈ្មោះរៀងរាល់ថ្ងៃ ចាប់អារម្មណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និង ធ្វើការនៅតៃវ៉ាន់ រយៈពេល4ឆ្នាំ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមក IIC តាមរយៈ
•សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា, អគារលេខ 650 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
• ទូរស័ព្ទៈ 023 425 148 / 092 340 626 / 016 340 626 (តុមុខ) 089 779 167 / 070 860 093 (ស្រីទូច) 010 885 510 (ឡា ភា) 015 554 447 (សុវណ្ណរ័ត្ន)
• អ៊ីមេលៈ info@iic.edu.kh/ n.sreytouch@iic.edu.kh / l.phea@iic.edu.kh / o.sovannaroth@gmail.com
• វ៉ិបសាយៈ www.iic.edu.kh
• ហ្វេសប៊ុកៈ www.facebook.com/iic1999
Untitled Document