Member of

News & Events | IIC University Of Technology
ប្រជុំគណៈកម្មាការវាយតម្លៃផ្តល់ សញ្ញាបត្របណ្ឌិតកិត្តិយស ជូនអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប
. កាលបរិច្ឆេទៈ 15 កុម្ភៈ 2016 . រៀបចំដោយៈ សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា . ទីកន្លែងៈ សាកលវិទ្យាល័យ អាយ អាយ ស៊ី នៃបច្ចេកវិទ្យា . សមិទ្ធផល និងស្នាដៃៈ អ្នកឧកញ៉ា ទ្រី ភាព បានប្រសូត្រឡើងនៅក្នុងគ្រួសារកសិករក្រីក្រមួយនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មុននឹងឈានមកដល់ការមានទ្រព្យស្តុកស្តម្ភដូចបច្ចុប្បន្ននេះ អ្នកឧកញ៉ាបានឆ្លងកាត់នូវការលំបាកជាច្រើនរាប់មិនអស់ក្នុងជីវិត។ ដើម្បីចិញ្ចឹមជីវិត អ្នកឧកញ៉ាធ្លាប់ធ្វើជាអ្នកឡើងត្នោត រត់រ៉ឺម៉ក ព្រូឡាន… ធ្វើជាយុទ្ធជនការពារទឹកដីជូនជាតិមាតុភូមិ ។ល។ និង ។ល។ តែដោយការមានបញ្ញាឈ្លាសវៃ និងភាពម៉ឹងម៉ាត់ម៉ត់ចត់ក្នុងការងារ និងជីវិត អ្នកឧកញ៉ាបានកសាងខ្លួនឱ្យឈានឡើងជាបន្តបន្ទាប់។ ដោយមានចក្ខុវិស័យវែងឆ្ងាយ និងមើលឃើញច្បាស់លាស់ពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចជាតិកម្ពុជា អ្នកឧកញ៉ាបានដូរមុខរបរមករកស៊ីធ្វើជាអ្នកជំនួញ ពេលនេះហើយដែលអ្នកឧកញ៉ាមានលុយកាក់ច្រើនអាចពង្រីកអាជីវកម្មកាន់តែធំទៅៗ ហើយក្រោយមកទៀតទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម និងទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើពីការស្តារអាងវារីយ៍អគ្គិសនីជាដើម។ សព្វថ្ងៃ អ្នកឧញ៉ាបានធ្វើការវិនិយោគច្រើនផ្នែកច្រើនវិស័យ ដូចជា កសិ-ឧស្សាហកម្ម ផែស្ងួត ចំការម្រេច ចំការកៅស៊ូ ទេសចរណ៍ ប្រេង តំបន់សេដ្ឋកិច្ចពិសេស រោងចក្រកែច្នៃកសិផល កាស៊ីណូ សណ្ឋាគារ រីសត ស្ថាបត្យកម្ម… ។ល។ ការវិនិយោគនេះ មាននៅក្នុងខេត្តនានាចំនួន 11រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការវិនិយោគនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម និងថៃ ដោយបានប្រែក្លាយតំបន់ស្ងាត់ជ្រងំទៅជាទីប្រជុំជន ប្រែក្លាយចំការមីនដែលគ្មានអ្នកណាហ៊ានទៅក្បែរឱ្យទៅជាចំការដំណាំកសិ-ឧស្សាហកម្ម…។ល។ ក្រៅពីនេះ អ្នកឧកញ៉ាក៏បានកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ជាច្រើនផងដែរ ហើយក៏បានបរិច្ចាគប្រាក់កាស និងសម្ភារៈផ្ទាល់ខ្លួនជាច្រើនដល់កាកបាទក្រហមកម្ពុជា កងទ័ពកម្ពុជា ជនក្រីក្រ ជាបន្តបន្ទាប់។ . ការសម្រេចចិត្តរបស់គណៈកម្មការវាយតម្លៃៈ បន្ទាប់ពីបានបញ្ជូនក្រុមការងារចុះសិក្សាដល់ទីកន្លែង និងតាមដានយ៉ាងយកចិត្តទុកដាក់នូវបទបង្ហាញរបស់តំណាងក្រុមហ៊ុនមក គណៈកម្មការវាយតម្លៃដែលមានឯកឧត្តមបណ្ឌិត ឈួន ចាន់ថន ជាប្រធាន និងមានសមាជិកមកពីស្ថាប័នចម្រុះ (តាមរយៈការបញ្ចេញយោបល់ម្តងម្នាក់ៗគ្រប់គ្នា) យល់ឃើញថាអ្នកឧកញ៉ាទ្រី ភាព បានធ្វើការវិនិយោគយ៉ាងធំធេងនៅលើមាតុភូមិខ្លួនឯង (មិនបានយកលុយទៅក្រៅស្រុក) ដែលបាននាំមកនូវការចូលរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិកម្ពុជា ពិសេសគឺបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមទីជនបទដាច់ស្រយាលបានយ៉ាងច្រើន។ គណៈកម្មការវាយតម្លៃ បានឱ្យតម្លៃខ្ពស់ចំពោះការវិនិយោគនៅតាមព្រំដែន ហើយក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រទេសមួយអាចធ្វើទៅបាន លុះណាតែមានការវិនិយោគពីសំណាក់វិនិយោគិននានាឱ្យបានផុលផុស។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាក៏បានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើនដើម្បីកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ… ។ល។ ហេតុនេះ បណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត បណ្ឌិត សាស្ត្រាចារ្យ ដែលជាសមាជិកគណៈកម្មការវាយតម្លៃទាំងអស់បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ផ្តល់ជូនអ្នកឧកញ៉ាទ្រី ភាព នូវបណ្ឌិតកិត្តិយស ជំនាញ សេដ្ឋកិច្ចវិទ្យា ចាប់ពីពេលនេះតទៅ។
Untitled Document